សិក្ខាសាលាផ្សព្វផ្សាយ ច្បាប់ស្តីពីសវនកម្ម និងស្តង់ដារសវនកម្មសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព លោកបណ្ឌិត សួន សិទ្ធី អគ្គសវនកររង តំណាងលោកស្រីបណ្ឌិត សោម គីមសួគ៌ អគ្គសវនករ នៃអាជ្ញាធសវនកម្មជាតិ
បាត់ដំបង, នាព្រឹកថ្ងៃអង្គារ ១២រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣, លោក ស៊ឺ សំណាង អនុប្រធានមន្ទីរ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបាត់ដំបង បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយ ច្បាប់ស្តីពីសវនកម្ម និងស្តង់ដារសវនកម្មសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព លោកបណ្ឌិត សួន សិទ្ធី អគ្គសវនកររង តំណាងលោកស្រីបណ្ឌិត សោម គីមសួគ៌ អគ្គសវនករ នៃអាជ្ញាធសវនកម្មជាតិ និងមានការចូលរួមពីលោក អេ សារុម សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ផេង សិទ្ធី អភិបាលរង នៃគណ:អភិបាលខេត្តបាត់ដំបង ។
ពិធីនេះក៏មានការអញ្ជើញចូលរួមថ្នាក់ដឹកនាំ និងមន្ត្រី នៅតាមមន្ទីរជំនាញ និងអង្គភាពពាក់ព័ន្ធ ព្រមទាំងកងកម្លាំងប្រដាប់អាវុធ និងថ្នាក់ដឹកនាំក្រុង/ស្រុក និង ឃុំ/សង្កាត់ នៃរដ្ឋបាលខេត្តបាត់ដំបង សរុបប្រមាណ២០០នាក់ ។
សិក្ខាសាលាផ្សព្វផ្សាយនេះផងដែរ ដោយកំណត់លើ ៤ ចំណុច សំខាន់ៗ រួមមាន៖
ទី១-សាវតាស្ថាប័នអាជ្ញាធរសវនកម្មជាតិ
ទី២-ហេតុអ្វីត្រូវមានច្បាប់ស្តីពីសវនកម្មនៃព្រះរាជាណាចក្រកម្ពុជា
ទី៣-ខ្លឹមសារនៃច្បាប់សវនកម្មនៃព្រះរាជាណាចក្រកម្ពុជា
ទី៤-ស្តង់ដារសវនកម្មសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់មន្ត្រីរាជការ និងកងម្លាំងប្រដាប់អាវុធ ព្រមទាំងមន្ត្រីថ្នាក់ក្រុង/ស្រុក សង្កាត់/ឃុំ ទាំងអស់ ចំណុះរដ្ឋបាលខេត្តបាត់ដំបង។
ព័ត៌មានទាក់ទង